កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៏ ៦ រោច ខែកត្ដឹក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី មានករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន
ចំណុចព្រៃស្រះទឹក ភូមិត្រពាំងពុទ្រ្ទា ឃុំទំនប់ធំ ស្រុក ពញាឮ ខេត្តកណ្តាល។
ជនសង្ស័យចំនួន០៤នាក់ ( ឃាត់ខ្លួន ) ស្រីម្នាក់៖
១-ឈ្មោះ តូ. វី ( ហៅ អាឆ្អឹង )ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មាន ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្ត កណ្តាល (ជួញដូរ) ។
២-ឈ្មោះ ជួន សុខលីន (ហៅផា) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ( មិនរៀងចាល) ។
៣/ឈ្មោះ តឺម ផល្លា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (ជួញដូរ )។
៤/ឈ្មោះ ឡៃ ចិន្តា (ហៅដា) ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ( ប្រើប្រាស់) ។
វត្ថុតាងចាប់យក៖
១-សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ១១ កញ្ចប។
២- ទូរសព្ទដៃ ចំនួន០៤ គ្រឿង។
៣- ម៉ូតូមធ្យោបាយ ០២ គ្រឿង
៤- ដាវដែក ចំនួន ០១ ដើម ។
៥- សម្ភារៈ ច្រក វិច ខ្ចប់ សារធាតុញៀន មួយចំនួន ។
នៅថ្ងៃកើតហេតុខាងលើ មានមហាជន បានរាយការណ៍មកកម្លាំងផ្នែកជំនាញថា៖ នៅចំណុចព្រៃស្រះទឹក ភូមិត្រពាំងពុទ្រ្ទា មានមុខសញ្ញា មួយក្រុមកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ថ្នាំញៀន និងតែងតែ មកធ្វើសកម្មភាពនៅទីនោះ ជារៀងរាល់ថ្ងៃ ដោយមានក្មេងស្ទាវៗ ចេញចូលទៅទិញ និងជក់ថ្នាំញៀន ស្ទើរតែរាល់ថ្ងៃផងដែរ។
ក្រោយពីទទួលព័ត៌មានរួចមក កម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលទំនប់ធំ ចុះល្បាតឃ្លាំមើល ជុំវិញកន្លែងកើតហេតុ បានឃើញជនសង្ស័យ មួយក្រុម មានសភាពសង្ស័យ ក៏បានចូលបង្ក្រាបឃាត់ខ្លួន និងចាប់យកវត្ថុតាងបានដូចខាងលើ បញ្ជូនកម អធិការដ្ឋានដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ តូ វី ( អាឆ្អឹង ) បានសារភាពថា៖ ថ្នាំញៀននៅចំពោះមុខនេះគឺពិតជារបស់ខ្លួនមែន ដែលបានយកមកធ្វើសកម្មភាពនេះ ដោយទិញមកពីជនជាតិវៀតណាម មិនស្គាល់ឈ្មោះ នៅស្វាយប៉ាក យកមកលក់បន្ត០១ កញ្ចប់តូច ចាប់ពី ២០០០០រៀល ទៅ. ៤០០០០រៀល និង ជក់ខ្លួនឯងផងដែរ ។
ជនសង្ស័យឈ្មោះ តឺម ផល្លា បានសារភាពថា ខ្លួនយកថ្នាំញៀនមកធ្វើសកម្មភាពនេះ គឺថ្នាំញៀន ដែលបានទិញមកពីស្វាយប៉ាក ជាមួយឈ្មោះ ឈៀវ ភេទប្រុស ពុំស្គាល់អត្តសញ្ញាណច្បាស់លាស់ទេ នៅភូមិស្រែរាំង ឃុំទំនប់ធំ ពេលយកមកគឺ ជក់ខ្លួនឯងផង លក់ផង។
ជនសង្ស័យឈ្មោះ ជួន សុខលីន ( ហៅផា ) និង ឈ្មោះ ឡៃ ចិន្តា ) បានមកទិញថ្នាំញៀន ពីឈ្មោះ តូ វី ( ហៅអាឆ្អឹង ) ដើម្បីទុកយកទៅប្រើប្រាស់ ។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់