កណ្តាលៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានបាតុភូតរន្ទះបាញ់ដ៏សាហាវមួយបានកើតឡើង រហូតបណ្តាលឲ្យងាប់ក្របីអស់១១ក្បាលក្នុងមួយប៉ប្រិចភ្នែក។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីស្រែប្រាំង ផ្លូវចូលព្រែកស្បូវ ស្ថិតក្នុងភូមិព្រែកស៉ឹង ឃ៉ំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់សត្វក្របីដែលងាប់ខាងលើនេះ ទី១ឈ្មោះ យ៉ាន ហឿន ភេទប្រុស អាយុ៣០ឆ្នាំ (ងាប់សត្វក្របី៥ ក្បាល) , ទី២ឈ្មោះ យ៉ាន ហា ភេទប្រុស អាយុ២៦ឆ្នាំ (ងាប់សត្វក្របី ១ក្បាល) , ទី៣ឈ្មោះ យ៉ាន យឿន ភេទប្រុស អាយុ៣៧ឆ្នាំ (ងាប់សត្វក្របី២ក្បាល) និងទី៤ឈ្មោះ យ៉ាន វែង ភេទប្រុស អាយុ៤៧ឆ្នាំ (ងាប់សត្វក្របី៣ក្បាល)។ ម្ចាស់សត្វក្របីទាំង៤នាក់ខាងលើ ស្នាក់នៅភូមិព្រែកស៉ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
បញ្ជាក់បន្ថែមថា ករណីនេះមិនបានបណ្តាលឲ្យមាននរណាម្នាក់រងរបួសនោះទេ៕
មតិយោបល់