(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មីមួយផ្សេងទៀត កំពុងឆ្លងរីករាលដាល នៅប្រទេសអាហ្រ្វិកខាងត្បូង ដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង។
វីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានលេខសម្គាល់ថា B.1.1.529 មាន Spike Protein ខុសគ្នាយ៉ាងខ្លាំងពីវីរុសដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ វីរុសបំប្លែងថ្មីនេះ ប្រហែលជាមានការបំប្លែងខ្លួនទ្វេដង ដូចគ្នាទៅនឹងវីរុសបំប្លែងថ្មី Delta។
វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានគេកំណត់អត្តសញ្ញាណឃើញជាលើកដំបូង នៅដើមសប្តាហ៍នេះ នៅប្រទេសអាហ្វ្រិកខាងត្បូង។ ឆ្លើយតបទៅនឹង
ក្ដីកង្វល់នេះ ចក្រភពអង់គ្លេសបានណែនាំឱ្យដាក់ចេញនូវវិធានការរឹតត្បឹត លើការធ្វើដំណើរពីប្រទេសនេះ និងប្រទេសជិតខាងចំនួន ៥ ទៀត រួមមាន Namibia, Botswana, Zimbabwe, Lesotho និង Eswatini ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ហើយអ្នកដំណើរជនជាតិអង់គ្លេស ដែលត្រឡប់មកពីគោលដៅទាំងនោះ នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក៕
ប្រភព៖ Reuters
មតិយោបល់