ព័ត៌មានជាតិ

កុំចេះតែហ៊ាន! បុរសម្នាក់ដែលបានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ត្រូវឃាត់ខ្លួនចាត់ការបន្តតាមនីតិវិធីច្បាប់

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុរសម្នាក់ដែលបានជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១និង០០នាទីរសៀល នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងនាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់