ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌុច លីដា ទម្លាយថាមូលហេតុពិត ក្រោយមហាជនឆ្ងល់ថា មិនដែលបង្ហាញមុខប្តី

(ភ្នំពេញ)៖ មហាជនតែងមានមន្ទិលសង្ស័យ និងលើកឡើងនូវចម្ងល់ជារឿយៗ ចំពោះវត្តមានរបស់ស្វាមីរបស់តារាសម្ដែង ឌុច លីដា ដោយនាងតែបង្ហាញវត្តមានជាមួយតែកូនប៉ុណ្ណោះ។ ពេលនេះដឹងការពិតហើយ ខណៈតារាស្រីរូបនេះអះអាងថា មកពីនិស្ស័យមិនដូចគ្នាទើបនាងមិនអាចបង្ហាញមុខប្ដីលើបណ្ដាញសង្គម។កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គម Tik Tok តារាស្រីស៊ីចស៊ីរូបនេះ បានឆ្លើយតបទៅកាន់ម្ចាស់សំណួរជាច្រើនថា មកពីនិស្ស័យនាង និងស្វាមីមិនដូចគ្នា ទើបមិនដែលបង្ហាញមុខរួមគ្នា។ លីដា បញ្ជាក់ថា ស្វាមីរបស់ខ្លួនជាមនុស្សមិនចូលចិត្តថតរូបបង្ហោះបែបរញ៉េរញ៉ៃឡើយ។

ឌុច លីដា និយាយថា «កុំមនការងឿងឆ្ងល់សម្រាបបងប្អូនមួយចំនួន ដែលចង់ដឹង។ គឺគាត់មិនប៉ិនថតរូប ដូចខ្ញុំមនុស្សស្រីទេ ហើយៅនៅក្នុងទូរស័ព្ទគាត់អី ក៏មិនសូវមានរូបដែរ មានតែរូបជាលក្ខណៈការងារគាត់ហ្មងចា។ អ៊ីចឹង មិនមែនខ្ញុំចង់លាក់បាំងអីទេ គ្រួសារខ្ញុំដើរទៅណា មកណា បើកចំហរធម្មតា អត់មានអីត្រូវលាក់បាំងទេ គ្រាន់តែគាត់មិនសូវចូលចិត្តថតរូប ឬផុសអីហ្នឹង»។កាន់តែបង្កការភ្ញាក់ផ្អើល និងចង់ដឹងការពិតយ៉ាងខ្លាំង បន្ទាប់ពីល្បីថា តារាស្រីមានរាសីឡើងកូដក្រឺតៗក្នុងការសម្តែងភាពយន្តដែលភាគច្រើនសម្តែងតួឯកក្នុងភាពយន្តខ្នាតធំ កញ្ញា ឌុច លីដា មកធ្លាយការសម្ងាត់ខ្លួនឯងជុំវិញរឿងមានកូន ខណៈរូបនាងនៅពុំទាន់បានចូលរោងជ័យរៀបមង្គលការនៅឡើយនោះ។

សូមបញ្ជាក់ថា មុនស្ងប់ស្ងាត់ពីសិល្បៈ តារាសម្តែងស្រី ឌុច លីដា ត្រូវបានគេមើលឃើញថា ឡើងកូដខ្លាំងក្នុងពិភពសម្តែងភាពយន្តខ្នាតធំ ជាពិសេសនោះ នាងធ្លាប់ហ៊ានថតឈុត ដែលតារាមួយចំនួនមិនហ៊ានទៀតផង។ ជាក់ស្ដែងក្នុងតំណែងតួឯកស្រីភាពយន្តខ្នាតធំបំផុតរបស់ខ្មែរ គឺរឿង «ស្បែកគង់» និងក្រោយមកល្បីមួយប៉្រាវទៀតជាមួយការសម្តែងលែងរាងកាយក្នុងកុនដុំក្រោយគឺរឿង «នារីវេទមន្ត» ។

មតិយោបល់