ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ជិះរថយន្តកាមរីដើរលួចស្លាកលេខក្នុងរាជធានីភ្នំពេញ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ២នាក់ជិះរថយន្តកាមរីដើរលួចស្លាកលេខរថយន្តនៅចំណុចមាត់ប្រឡាយទឹកស្អុយផ្លូវបេតុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣ម៉ោង៣០នាទីទៀបភ្លឺ។

១-ជនសង្ស័យឈ្មោះវ៉ង់ ខ័ណ្ឌដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។(គ្មានផ្ទុកសារធាតុញៀន)

២-ជនសង្ស័យឈ្មោះសុខ រ៉ា ហៅណូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខផ្លូវលំសង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញមុខរបរមិនពិតប្រាកដ។(គ្មានផ្ទុកសារធាតុញៀន)

វត្ថុតាងចាប់យក៖អាវដៃវែងពណ៌ទឹកប៊ិចមានសក្តិ,មានសញ្ញាស៊ីងអ.ហចំនួន០២,មានឡូហ្គោអក្សរកងរាជអាវុធហត្ថចំនួន០១,ទូរស័ព្ទដៃចាស់០១គ្រឿងពណ៌ខ្មៅលេខស៊ីមកាត០១០៩១៧៩៧៧,កាបូបស្ពាយពណ៌លឿងចំនួន០១គ្រឿង,ស្លាកលេខរថយន្តចំនួន០៨បន្ទះ(ភ្នំពេញ២BK-១៦០៥ចំនួន០២បន្ទះ,ភ្នំពេញ២AB-៦៧២២ចំនួន០២បន្ទះ,ភ្នំពេញ២BI-៥៨៤៥ចំនួន០១បន្ទះ,ភ្នំពេញ២AI-៦១០៨ចំនួន០១បន្ទះនិងនគរបាល២-១៤៥២ចំនួន០២បន្ទះ),ប័ណ្ណសម្គាល់យានយន្តចំនួន០២សន្លឹកនិងទុលឡឺវីសចំនួន០២(របស់ជនសង្ស័យ)។ចំណែករថយន្ត០១គ្រឿងម៉ាកកាមរីពណ៌សពាក់ស្លាកលេខស្វាយរៀង២A-១៩០៨លេខតួ=៤T១BB៤៦K៧៩៤០៨២៤៩១លេខម៉ាស៊ីន=៤T១BB៤៦K៧៩៤០៨២៤៩១ខាងលើមានភាពមិនប្រក្រតីកម្លាំងសមត្ថកិច្ចបានស្នើសុំរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីធ្វើការស្រាវជ្រាវបន្តដោយមានការឯកភាពពីលោកស្រីសុងឆវ័ន្តព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

 

មតិយោបល់