យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុមការងារ ព័ត៌មាន និង ប្រតិកម្ម រហ័ស នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ជន បង្ក ឈ្មោះ យឹ ង វណ្ណ ដា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជា សន្តិសុខ ឯកជន ដែល បាន ធ្វើ សកម្មភាព ជេរ ប្រមាថ មើ ល ងាយ និង ដេញ វាយ សមត្ថកិច្ច កំពុង អនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក នៅ ចំណុច ក្រោម ស្ពាន អាកាស ស្ទឹង មាន ជ័យ កាលពី ល្ងាច ថ្ងៃ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លង ទៅ ត្រូវ បាន សមត្ថកិច្ច នៃ ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការ នគរបាល រាជធានី ភ្នំពេញ កសាង សំណុំរឿង និង បញ្ជូន ទៅ តុលាកា រ នៅ វេលា ម៉ោង ១៦និង០០ នាទី រសៀល ថ្ងៃ ទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បី ចាត់ការ តាម នីតិ វិធី បន្ត ៕
មតិយោបល់