ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តស៊េរីទំនើប ដាក់លេខរយ៉ែថយក្រោយ ជាន់ហ្រ្គែមិនប្រយ័ត្ន ជ្រុលបុកទ្រូងផ្លូវពេញទំហឹង

ភ្នំពេញ: នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្ត ស៊េរីទំនើបម៉ាក ALPHARD បានដាក់លេខរយ៉ែថយក្រោយ ជាន់ហ្រ្គែមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ចំនួនបីកង់ ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

នៅមុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកំពត 2B-8296 បើកចេញពីមុខផ្ទះប្រជាពលរដ្ឋ រួចក៏បានដាក់លេខរយ៉ែថយក្រោយ បានជាន់ហ្គ្រែមិនប្រយ័ត្ន ក៏ថយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួនបីកង់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ខូចខាតតែរថយន្ត និងរបាំងថ្មពុះចែកទ្រូងផ្លូវ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះទៅពិនិត្យ និងវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់