ព័ត៌មានជាតិ

ក្មេងទំនើង ៨នាក់ កាប់គ្នាយកស្លាកលេខម៉ូតូទៅវិញទៅមក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ក្មេងទំនើងចំនួន ៨នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនករណីកាប់គ្នាយកស្លាកលេខម៉ូតូ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយជំនាញ ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ពាក់ព័ន្ធនឹងករណីក្មេងទំនើងកាប់គ្នាយកស្លាកលេខម៉ូតូទៅវិញទៅមក។

វត្ថុតាំងដកហូតរួមមាន៖ ស្លាកលេខម៉ូតូចំនួន ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងសាកសួរដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់