ព័ត៌មានសិល្បៈ និងកម្សាន្ត

អស្ចារ្យណាស់! MV បទ «Top of The Lady» របស់ទេព បូព្រឹក្ស បញ្ចេញហើយ ត្រឹម១ម៉ោង មានអ្នកចូលមើលរហូតដល់ ជាង ២៦K View

(ភ្នំពេញ)៖ នៅទីបំផុត បទចម្រៀង ‘ វីរនារី ‘ Top Of The Lady របស់តារាចម្រៀង ទេព បូព្រឹក្ស បានសម្រេចបញ្ចេញជាផ្លូវការហើយ នៅប៉ុន្មានម៉ោងមុននេះ ខណ:សន្ទុះនៃការគាំទ្រគឺកំពុងកើនឡើងយ៉ាងគំហុក ត្បិតថាចម្រៀងនេះ មានបញ្ចូលនូវទម្រង់សិល្ប:វប្បធម៌ខ្មែរជាច្រើន ធ្វើឲ្យមហាជនខ្មែរមិនគាំទ្រមិនបាន។

វីដេអូចម្រៀង ‘ វីរនារី ‘ Top Of The Lady បានបញ្ចេញនៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណ:បញ្ចេញត្រឹមមួយម៉ោងមានការចូលទស្សនាក្នុងយូធូបរហូតដល់ទៅជាង ២៦K ទស្សនា ឯណោះ ខណ:ទស្សនិកជនដែលបានចូលទស្សនាបទនេះហើយ សុទ្ធតែលាន់មាត់គ្រប់គ្នា កោតសរសើរពីស្នាដៃមួយនេះរបស់ ទេព បូព្រឹក្ស និងក្រុមការងារ សម្រាប់ការបញ្ចូលឈុតឆាកអស្ចារ្យជាច្រើនដើម្បីបង្ហាញក្នុងវីដេអូចម្រៀងមួយនេះ។

ក្រៅពីមានអត្ថន័យ និងខ្លឹមសារលើស្ទួយនារីភេទហើយនោះ ងាកមកវីដេអូសម្តែងក្នុងបទចម្រៀង ‘ វីរនារី ‘ Top Of The Lady ត្រូវបានគេមើលឃើញថា បានបញ្ចូលនូវរបាំល្ខោនបុរាណខ្មែរ និងក្បាច់គុនល្បក្កត្តោខ្មែរ ព្រមប្រាណប្រាសាទខ្មែរ និងសម្លៀកបំពាក់ប្រពៃណីខ្មែរជាច្រើនផងដែរ។

ចង់ដឹងចម្រៀងមួយនេះអស្ចារ្យយ៉ាងណាសូមទស្សនាខាងក្រោម៖

មតិយោបល់