ព័ត៌មានជាតិ

រថយន្តស្លាកលេខ ខ.ម បើកបុកអ្នកដើរតាមផ្លូវ របួសធ្ងន់

ឧត្តរមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងរវាងរថយន្តមួយគ្រឿងបើកបុកអ្នកដំណើរថ្មើរជើង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ នៅលើដងផ្លូវជាតិលេខ៥៦ ស្ថិតនៅខាងកើតភូមិកញ្ឆៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១៩ និង១០ នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។

លោកវរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាលស្រុក បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះលឿន ស្មើរ ភេទប្រុស អាយុ៤៤ឆ្នាំរស់នៅភូមិកញ្ឆៀប ឃុំគោកមន ស្រុកបន្ទាយអំពិល បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ជនបង្ក ឈ្មោះ ហម ម៉ង ភេទប្រុស អាយុ៥៩ឆ្នាំ ជាទាហាន ឈរជើងនៅភូមិកន្នុយជូន ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បើកបររថយន្តម៉ាកតូយ៉ូតា នីសាន់ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម ២-៣២១៦។

លោកអធិការនគរបាលស្រុកបានបន្តទៀតថា ករណីនេះ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានដកហូតរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ រីឯចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បង្អែកខេត្តឧត្តរមានជ័យ៕

IMG_4383

IMG_4384

IMG_4385

IMG_4386

IMG_4387

IMG_4388

មតិយោបល់