ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពែ​កមី ស្កាត់​ជួប​តារា​សម្តែង​ជើងចាស់ អម្ពរ​ទេវី ផ្ញើ​វីដេអូ​ឃ្លិប​មកកាន់​អ្នកគាំទ្រ​នៅ​កម្ពុជា

​ភ្នំពេញ​៖ តារា​កំប្លែង​ដ៏​ល្បីល្បាញ​នាពេល​បច្ចុប្បន្ន នាយ​ពែ​ក​មី បាន​ធ្វើដំណើរ​ទៅកាន់​ទឹកដី​អាមេរិក ប៉ុន្មាន​ថ្ងៃ​មក នេះ​ឃើញថា កំពុង​ទទួល​បាន​ការ​គាំទ្រ ពី​សំណាក់ ប្រជាជន​ខ្មែរ ដែល​រស់នៅ​លើ​ទឹកដី​អាមេរិក ។​
2014-08-15_113718
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ នាយ ពែ​កមី ក៏​បាន​ជួប តារា​សម្តែង​ជើងចាស់ តារា​សម្តែង អម្ពរ​ទេវី ដោយ​ថត​វីដេអូ​ឃ្លិប ផ្ញើ​មក​កាន់ អ្នកគាំទ្រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​យោង​តាម​ទំព័រ ហ្វេ​សប៊ុក នាយ​ពែ​ក​មី បានសរសេរថា “​បង​អម្ពរ​ទេវី​សូម​ផ្ញើរ​ចិត្ត​នឹក​ទៅ​បងប្អូន​ខ្មែរ​ទាំងអស់​គ្នា​” ។ ជាមួយនឹង​គ្នា​នោះដែរ អតីត​តារា​សម្តែង​ជើងចាស់ អម្ពរ​ទេវី បាន និយាយ​ដល់​ក្នុង​វីដេអូ​ឃ្លិប​ថា “​ខ្ញុំ​អម្ពរ​ទេវី សូម​ផ្ញើ​ចិត្ត នឹក​ដល់ បងប្អូន លោកយាយ លោកតា នៅ​ស្រុក​ខ្មែរ រួមទាំង មិត្ត​សិល្បៈករ ទាំងចាស់ ទាំងថ្មី នឹង​កោតសរសើរ​ដល់​ពួកគាត់ ” ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា អតីត​តារា​សម្តែង អម្ពរ​ទេវី ជា​តារា​ខ្មែរ​ល្បី​នា​ទសវត្ស​៩០ ដែល​ប្រជាជន​ខ្មែរ ស្គាល់​នាង​យ៉ាងច្បាស់​ថា ជា តារា​សម្តែង​ដែល​ពូកែ​ក្រ​ម៉ិច​ក្រ​ម៉ើម ៕
​ទស្សនា​ឃ្លិប ពែ​កមី ស្កាត់​ជួប អម្ពរ​ទេវី នៅលើ​ទឹកដី​អាមេរិក ៖

មតិយោបល់