Post News Media ព័ត៌មានជាតិ ករណីគ្រោះថ្នា...

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងគោយន្តច្នៃ នៅក្រុងសំរោង

ឧត្ដរមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងគោយន្តច្នៃ បណ្ដាលឲ្យរងការខូចខាត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៣-៨៤ ភូមិថ្នល់បត់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

អ្នកបើកបរគោយន្តច្នៃ ឈ្មោះ ថោង ចាន់ថាច់ ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរកសិករ រស់នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ សៀមរាប 3A-1065 ឈ្មោះ យ៉ិន ម៉េងតុង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រួមដំណើរជាមួយឈ្មោះ តុប មាស ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រោយពេលកើតហេតុ ក្រុមកម្លាំងជំនាញចរាចរណ៍ខេត្ត ចុះវាស់វេងយកវត្ថុតាងទៅរក្សាទុក នៅស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី។

សូមបញ្ជាក់៖ ករណីនេះ គ្មានអ្នករងរបួសទេ បង្កឡើងដោយអ្នកបើកបរគោយន្តច្នៃ ខ្វះការប្រុងប្រយ័ត្ន៕