ពោធិ៍សាត់ៈ កាំភ្លើងខ្លីមួយដើម ត្រូវប្រជាពលរដ្ឋម្នាក់បង់សំណាញ់បាន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ក្នុងអាងបង្ហៀរទឹករលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រជាពលរដ្ឋឈ្មោះ លី ហុង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានទៅបង់សំណាញ់នៅចំណុចខាងលើ ខណៈពេលដែលគាត់បង់ហើយទាញសំណញ់មកលើគោក ស្រាប់តែប្រទះឃើញកាំភ្លើងខ្លីមួយដើមម៉ាក AUSTRIA ពណ៌ខ្មៅ លេខWET 5168។
ក្រោយពីប្រទះឃើញគាត់រាយការណ៍ទៅលោកមេភូមិ និងលោកមេប៉ុស្តិ៍រលាប ហើយបានយកកាំភ្លើងនេះ ទៅប្រគល់ជូនលោកអនុសេនីយ៍ទោ អ៊ុន ហូ នាយប៉ុស្តិ៍រដ្ឋបាលរលាប៕
មតិយោបល់