ព័ត៌មានជាតិ

ជនសង្ស័យអស់លក្ខណ៍ ប្រើល្បិចយកទូរស័ព្ទដៃពីអ្នករត់កង់បី ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆរបោក (ប្រើល្បិចយកទូរសព្ទ័ដៃ) ត្រង់ចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ខាត់ ខួច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានេជ័យ (មានសារធាតុញៀន) បានប្រើល្បិច ឆរបោកយកទូរស័ព្ទដៃ ពីជនរងគ្រោះឈ្មោះ ញ៉ួស ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិព្រៃរកា ឃុំបែកកចាន ស្រុកអង្គស្នួល។

សម្ភារ:បាត់បង់ ទូរសព្ទ័ដៃ០១គ្រឿងម៉ាកវីវ៉ូ ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់