បាត់ដំបងៈ នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័កព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២និង ៣០នាទី នៅចំណុចបរិវេណវត្តនិគ្រោធរង្សី ក្រុមទី០១ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថាទម្ងន់ទោស (កាប់ដោយពូថៅ) មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ម៉ា ណារិន ហៅ សម្បត្តិ ភេទប្រុស អាយុ ៥៥ឆ្នាំ ស្នាក់នៅក្នុងបរិវេណវត្តនិគ្រោធរង្សី ក្នុងភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើ ជនរងគ្រោះឈ្មោះ យ៉ម ព្រីង ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅ ភូមិបល្ល័ង្កក្រោមឃុំរូងជ្រៃ ស្រុកថ្មគោលបណ្តាលឲ្យរងរបួសត្រង់ខ្នង និងក្បាលផ្នែខាងក្រោយ (របួសធ្ងន់) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល។
នៅក្រោយពេលកើតហេតុអនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរ បាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងនគរ បាលប៉ុស្តិ៍រូងជ្រៃ បានចុះដល់កន្លែងកើតហេតុធ្វើការបង្រ្កាបនិងឃា ត់ខ្លួនជនសង្ស័យឈ្មោះ ម៉ា ណារិន ហៅ សម្បត្តិ ភេទប្រុស និងដកហូតបានសម្ភារៈតាងពូថៅផ្លែដែកដងឈើចំនួន០១ បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយបានឆ្លើយសារភាពថា មូលហេតុដែលរូបគាត់ធ្វើសកម្មភាពបែបនេះទៅលើជនរងគ្រោះដោយសារ ខឹងជ នរងគ្រោះសុំស្រាគាត់ផឹក និងចោទប្រកាន់ថា ជនរងគ្រោះលួចមីរបស់គាត់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនគរបាលស្រុកបានរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់