ព័ត៌មានជាតិ

ហាយឡែនឌ័ររេចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើឆាបឆេះ ម្ចាស់លោតចុះគេចខ្លួនបាត់

ព្រះសីហនុៈ ហាយឡែនឌ័រមួយគ្រឿងបើកបរល្បឿនលឿនជ្រុល រេចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើ បង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ សំណាងល្អម្ចាស់អ្នកបើកបរលោតចុះរត់គេចខ្លួនបាត់ ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញទៅបាញ់ទឹកពន្លត់ភ្លើង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤៩-១៥០ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចគ្រាន់តែឲ្យដឹងថា រថយន្តខាងលើម៉ាយហាយឡែនឌ័រ បើកល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច (ភ្នំពេញ-ក្រុងព្រះសីហនុ) លុះដល់ចំណុចកើតហេតុ រេចង្កូតធ្លាក់ផ្លូវ ជ្រុលទៅបុកដើមឈើ ទើបបង្កឲ្យទៅជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ សំណាងល្អម្ចាស់អ្នកបើក លោតចុះហើយគេចខ្លួនបាត់ ។

ក្នុងហេតុការណ៍ខាងលើ ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍បាញ់ទើបពន្លត់ភ្លើង រួចស្ទូចរថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កំពង់សិលារងចាំស្រាវជ្រាវបន្ត ៕

មតិយោបល់