ព័ត៌មានជាតិ

ស្គាល់គ្នាតាមហ្វេសប៊ុកណាត់ជួបដើរកម្សាន្តលេង បន្ទាប់មកដឹកទៅកន្លែងស្ងាត់ធ្វើសកម្មភាពរំលោភ

ភ្នំពេញៈ នៅវេលាម៉ោង២៤និង០០នាទីយប់ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីរំលោភសេពសន្ថវៈ និងប្រព្រឹត្តអំពើលួចទូរស័ព្ទនិងលុយ នៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យលោក វរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍ ធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់៖

ជនសង្ស័យឈ្មោះ ផេង ភក្តី ហៅ និចហ្សីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិតាំងរនាម សង្កាត់ ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។ ជនរងគ្រោះឈ្មោះ ស.អ. ភេទស្រី អាយុ២២ឆ្នាំ មុខរបរម៉ាស្សា កោសជប់ មានទីលំនៅបច្ចុប្បន្នភូមិគោកឃ្លាង សង្តាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានស្គាល់គ្នា ជាមួយជនសង្ស័យតាម Facebook អ្នកទាំងពីរបានណាត់ជួបគ្នានៅម្តុំសួនកុមារ មុខផ្សារស៊ីនជូរី រួចនាំគ្នាទៅលេងកោះពេជ្រ បាននាំគ្នាផឹកស៊ីនៅទីនោះ ក្រោយពីត្រឡប់មកវិញ ជនសង្ស័យមិនបាន ដឹកជនរងគ្រោះទៅផ្ទះវិញទេ បានដឹកជនរងគ្រោះមកទីកន្លែងស្ងាត់ ចំណុចដីវាលក៏បានធ្វើសកម្មភាពតែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់