កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ៨ រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២៧ ខែវិឆ្ឆិកា ឆ្នាំ២០២១ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)
ចំណុចលើផ្លូវជាតិលេខ៦ ភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ហ៊ល គឹមស្រស់ ភេទស្រី អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យ០២នាក់(ឃាត់ខ្លួន ០១នាក់) ៖
១.ឈ្មោះ ជុន ចិន ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២.ឈ្មោះ គ្រី ទីណា (ហៅខ្នារ)(គេចខ្លួន) ។
វត្ថុតាងចាប់យក៖
១.ម៉ូតូម៉ាក ហុងដាពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ គ្មានស្លាកលេខ ចំនួន០១គ្រឿង (ជារបស់ជនសង្ស័យ)។
២.ប្រាក់ដុល្លារ ចំនួន១១០$(មួយរយដប់ ដុល្លារអាមេរិក) ។
៣.ប្រាក់រៀល ចំនួន១៣៥,៥០០រៀល(មួយសែនបីម៉ឺនប្រាំពាន់ប្រាំរយរៀល) ។
៤.កាបូបដៃពណ៌ត្នោត ចំនួន០១ ។
៥.ទូរសព្ទម៉ាក IPhone 7 ពណ៌ទឹកមាសចំនួន០១គ្រឿង។
៦.អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចំនួន ០១ សន្លឹក។
៧.កាតចាក់វ៉ាក់សាំងកូវីត ១៩ ចំនួន ០១ សន្លឹក (ជារបស់ជនរងគ្រោះ)។
កន្លងមកជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់កាបូប និងលួចសកម្ម (ចំនួន០៨ លើក) ។
នៅថ្ងៃទី ២៧.១១.២០២១ វេលាម៉ោង ០៦:០០ នាទី ជនរងគ្រោះ បានធ្វើដំណើរចេញពីផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គោលបំណងទៅលេងផ្ទះ នៅភូមិត្រពាំជ្រនាង ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ មធ្យោបាយម៉ូតូ ០១ គ្រឿង ម៉ាកស៊ូមម័រ ស៊េរីឆ្នាំ ២០១៨ ដោយជិះតែម្នាក់ឯង ។
លុះជិះមកដល់កន្លែងកើតហេតុ វេលាម៉ោង ០៨:៣០ នាទី ជនសង្ស័យទាំង០២នាក់ខាងលើ បានជិះម៉ូតូហុងដារ C125 ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ តាមជនរងគ្រោះ ដោយជនសង្ស័យ ឈ្មោះ គ្រី ទីណា (ហៅខ្នារ) ជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យឈ្មោះ ជុន ចិន ជាអ្នកជិះពីក្រោយ និងជាអ្នកធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ ដោយក្នុងកាបូបនោះមានលុយ ទូរសព្ទអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នឹងកាត់ចាក់វ៉ាក់សាំង ដូចបានរៀបរាប់ខាងលើ បានសម្រេច បន្ទាប់មកជនសង្ស័យទាំងពីរនាក់បានបើកម៉ូតូរត់គេចខ្លួនយ៉ាងលឿន ទៅទិសខាងជើង ភ្លាមនោះជនរងគ្រោះបានស្រែកលឺៗថា ចោរៗ ហើយក៏បើកម៉ូតូដេញតាមជនសង្ស័យពីក្រោយ ជាមួយអ្នកដំណើរម្នាក់ទៀត រហូតដល់ចំណុច ផ្លូវឆ្លងកាត់ភូមិព្រែកយាយហ៊ិនទី១ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ជនសង្ស័យបានបត់ម៉ូតូបំណងត្រឡប់ទៅក្រោយវិញ ស្រាប់តែម៉ូតូជនសង្ស័យ បានដួល ក្នុងពេលនោះជនសង្ស័យទាំងពីរនាក់ ក៏ទុកម៉ូតូចោលហើយរត់គេចខ្លួន ចូលក្នុងព្រៃបាត់។រហូតដល់វេលាម៉ោង ០៨:៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីជ្រោយក៏ទទួលបានព័ត៌មានខាងលើ បន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងស្រុក និងកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ រហូតដល់ម៉ោង ១២និង១០ នាទី ថ្ងៃដដែល ទើបសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជន ចិន និងវត្ថុតាង នាំយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសម្ថកិច្ចជនសង្ស័យឈ្មោះ ជន ចិន បានឆ្លើយសារភាពថា កន្លងមកខ្លួន និងបក្ខពួកឈ្មោះ គ្រី ទីណា ហៅខ្នារ ឈ្មោះ សារ៉ុន សារុនហៅខ្លុន ឈ្មោះ លី ឡាង និងឈ្មោះ គឿន ដែន មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្លាប់ធ្វើសកម្មភាព ឆក់កាបូប និងលួចម៉ូតូ ចំនួន ០៨ លើក ។ រហូតដល់ថ្ងៃទី ២៧.១១.២០២១ វេលាម៉ោង ០៨:៣០ នាទី ខ្លួននិងឈ្មោះ គ្រី ទីណា ហៅខ្នារ បានធ្វើសកម្មភាព ឆក់កាបូប ពីជនរងគ្រោះឈ្មោះ ហ៊ន គឹមស្រស់ ចំណុចកើតហេតុខាងលើ ពិតប្រាកដមែន ។
ចំពោះជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។
ករណីនេះជំនាញ និងប៉ុស្ដិ៍ កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់