ព័ត៌មានជាតិ

នគរបាលបង្រ្កាបករណីឆក់យកទ្រព្យសម្បត្តិតាមដងផ្លូវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់

បាត់ដំបង: កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹម សាន ស្នងកានៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោក សេង លុច អធិ ការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចូលរួមសហការជាមួយកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង័្សយចំនួនម្នាក់ឈ្មោះ ឆុំ ចិត្រា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង ក្នុងករណីលួចមាន ស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ)តាមដងផ្លូវក្នុងភូមិសាស្រ្តស្រុកថ្មគោល។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ៖
-លើកទី១កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧និង២០នាទីនៅចំណុចក្រុមទី១៧ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល មានករណីលួច មានស្ថានទម្ងន់ទោស(ឆក់កាបូប)មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់សញ្ញាណ បានជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់
ស្លាកលេខ 1AJ-9243 បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ កែវ នាងតេន ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្ម គោល ដែលក្នុងកាបូបនោះមាន៖
-ប្រាក់រៀលចំនួន ៤៧ម៉ឺនរៀល
-ប្រាក់បាតថៃចំនួន ០១ម៉ឺនបាត ។

-លើកទី២កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៥និង០០នាទីទៀបភ្លឺ នៅចំណុចក្រុមទី១០ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល មានករណីលួចមានស្ថាទម្ងន់ទោស(ឆក់កាបូប)មួយបានកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់សញ្ញាណចំនួន ២នាក់ ជិះម៉ូតូ០១ គ្រឿងមិនស្គាល់ម៉ាកនិងស៊េរី បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ គឹម សុឃឿន ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ដែលក្នុងកាបូបនោះរួមមាន៖
-ប្រាក់រៀលចំនួន ៦០ម៉ឺនរៀល
-ប្រាក់ដុល្លារចំនួន ២០០ដុល្លារ
-កាតទូរស័ព្ទចំនួន ៣០ដុល្លារ
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក
-ប័ណ្ណចាក់វ៉ាក់សាំងចំនួន ០១សន្លឹក

នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកថ្មគោល ហើយឆ្លងតាមរយ:ពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅកំណត់ មុខសញ្ញាបាននិងធ្វើការឃាត់ខ្លួនតែម្តង និងដកហូតបានសម្ភារ:តាងរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1AJ- 924 3 (ជិះធ្វើសកម្មភាព)
-កាតទូរស័ព្ទMetfone៥០០០រៀលចំនួន ០៤សន្លឹក
-កាតទូរស័ព្ទ Metfone ០១ដុល្លារចំនួន ០២សន្លឹក
-កាតទូរស័ព្ទSmart ០១ ដុល្លារចំនួន ០១សន្លឹក។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកថ្មគោល បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕

មតិយោបល់