ព័ត៌មានជាតិ

Update៖ គ្រោះថ្នាក់ចរាចរណ៍ស្លាប់ជនបរទេស២នាក់និងខ្មែរម្នាក់ នៅក្បែរសួនច្បារវិមានឯករាជ្យ!…

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងបណ្តាលអោយមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ដោយសារតែបុរសជាជនបរទេសចំនួន២នាក់ បានជិះម៉ូតូធន់ធំមួយគ្រឿងឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ទៅបុរសវ័យចំណាស់ជនជាតិខ្មែរម្នាក់ដែលកំពុងតែធ្វើដំណើរឆ្លងថ្នល់ទៅហាត់ប្រាណ និងជ្រុលទៅបុករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងទៀតនោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទីព្រឹក ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចសួនច្បារវិមានឯករាជ្យ ផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានបានប្រាប់ឱ្យដឹងថា បុរសជនជាតិខ្មែររងគ្រោះឈ្មោះ ពូ សុខ អាយុ ៦០ឆ្នាំ មុខរបរថៅកែរថយន្តដឹកដី មានទីលំនៅផ្ទះលេខ ១០ស្ទួន ផ្លូវលេខ ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចំណែកឯជនបរទេសរងគ្រោះទាំងពីរនាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ មុនពេលកើតហេតុ បុរសវ័យចំណាស់ជាជនជាតិខ្មែរកំពុងតែដើរឆ្លងផ្លូវទៅហាត់ប្រាណនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ក៏ស្រាប់តែមានម៉ូតូធំមួយគ្រឿងម៉ាគ Kawasaki ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BA-5656 មួយគ្រឿងជិះដោយបុរសជាជនបរទសចំនួន២នាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះក៏បានទៅបុករូបគាត់ពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗ ហើយម៉ូតូនោះក៏ជ្រុលទៅបុករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2P-2816មួយគ្រឿងទៀត ដែលគេចតទុកចោលបណ្តាលអោយស្លាប់ទាំង២នាក់ផងដែ ហើយក៏បណ្តាលអោយទាំងម៉ូតូធំ និងរថយន្តរងការខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចក៏បានចុំទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងភ្លាមៗផងដែរ ដោយសពរបស់បុរសវ័យសំណាស់ជនជាតិខ្មែរត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកឯសពរបស់បុរសជាចនបរទេសទាំងពីរនាក់ត្រូវបានបញ្ជូនយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ។ ចំណែកឯម៉ូតូធំបង្ក និង រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងនោះ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀតផងដែរ៕
https://youtu.be/0P4TL9kN5Ug

មតិយោបល់