រថយន្តនីសាន់បុកគល់ស្ពាន បណ្តាលឲ្យក្រឡាប់ឆេះខូចទាំងស្រុង និងរងរបួសធ្ងន់តៃកុងម្នាក់

ប៉ៃលិនៈ នៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចណ៍ រថយន្តបុកគល់ស្ពាន ស្ថិតនៅក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន, អ្នកបើករថយន្តឈ្មោះ កើត សុភា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ។

ការខូចខាតរួមមាន៖ រថយន្តម៉ាក់នីសាន់ណាវ៉ារ៉ា ពណ៌ស្ករ ស្លាកលេខ ប៉ៃលិន ២A-៣៣៣៤ ខូចខាតទាំងស្រុង ។ រីឯម្ចាស់រថយន្តរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាប់ផងដែរ ។

ករណីខាងលើនេះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាល ខេត្តប៉ៃលិន ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ទោ យ៉ន ជេដ្ឋា ស្នងការរងទទួលផែនគ្រប់គ្រង់ការងារអាវុធគ្រឿងផ្ទុះ បានចេញរថយន្តចំនួន០២ គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ និងវេនប្រចាំបញ្ជាដោយប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្ត ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *