ព័ត៌មានជាតិ

បុរសម្នាក់រងរបួសផ្នែកជើងធ្ងន់ធ្ងរ បន្ទាប់ពីរថយន្តបែនបុកពីក្រោយ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តបែនដឹកដី បុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួស ផ្នែកប្រអប់ជើងធ្ងន់ធ្ងរ បញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨និង២០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញបុរសខាងលើ ជាជនរងគ្រោះធ្វើដំណើរ ដោយម៉ូតូ ម៉ាកស្មាស់វី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GO-9206 ក្នុងទិសដៅពីត្បូងទៅជើងស្រាប់តែមកដល់ ចំណុចកើតហេតុ ក៏មានរថយន្តបែនដឹកដី មួយគ្រឿង គ្មានស្លាកលេខមកពីក្រោយ បុកម៉ូតូពេញទំហឹង បណ្តាលឲ្យដួល ចំណែកជនរងគ្រោះ រងរបួសផ្នែកប្រអប់ជើងយ៉ាងធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការវាស់វែង និងយកសម្ភារ:ទាំងសងខាង ដោយសារទុករង់ចាំការដោះស្រាយគ្នាបន្ត ៕

មតិយោបល់