ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអ្នកលក់ចាប់ហួយ នៅខណ្ឌដង្កោ

ភ្នំពេញ: នៅវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្ទះលេខ១៩៥ ក្នុងបុរីពិភពថ្មី តាមបណ្តោយផ្លូវលេខ១៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
– ម្ចាស់ឈ្មោះ អ៊ី សុវត្ថា ភេទស្រី អាយុ ៣៤ឆ្នាំ ។
– មុខរបរ លក់ចាប់ហួយ ។
– មូលហេតុ ឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង់: ផ្ទះថ្មបេតុង (ទំហំ ០៤ម៉ែត្រx ១៤ម៉ែត្រ ) ។
– ខូចខាតសម្ភារ: ឆេះបន្ទប់ជាន់ឡៅតឿ ទំហំ ០៣ម៉ែត្រ x ០៤ម៉ែត្រ អស់ចំនួន០១បន្ទប់ រួមទាំងឆេះសម្ភារប្រើប្រាស់ក្នុងបន្ទប់អស់ទាំងស្រុង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
– ស្លាប់ មនុស្ស : គ្មាន ។
– របួស មនុស្ស : គ្មាន ។
– រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៤ម៉ែត្រគូប ។
– រថយន្តជំនួយអន្តរាគមន៍ពន្លត់ : គ្មាន ។
– ពន្លត់ចប់ : នៅម៉ោង ១០:១៥ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់