ព័ត៌មានជាតិ

ផ្ទុះធុងហ្គាសឆេះភោជនីយដ្ឋាននឹកភូមិ បណ្តាលឲ្យខូចខាតសម្ភារៈ និងរងរបួលបុគ្គលិក០២នាក់

ភ្នំពេញៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្ធត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង ១១និង២០ នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើង នៅភោជនីយដ្ឋាន នឹកភូមិ ស្ថិតផ្ទះលេខ ១២៨C តាមបណ្តោយផ្លូវព្រះសុធារស ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ Yu Qin ភេទស្រី អាយុ ៣៦ ឆ្នាំ (ជនជាតិចិន) ។ មុខរបរ ម្ចាស់ភោជនីយដ្ឋាន ។

មូលហេតុ៖ បណ្តាលមកពីផ្ទុះធុងហ្គាស ។

ប្រភេទសំណង់៖ ថ្មបេតុង ទំហំ ០៨ម៉ែត្រ x ១៦ ម៉ែត្រ ។ ខូចខាតសម្ភារៈ ឆេះសម្ភារៈប្រើប្រាស់ ក្នុងកន្លែងចំអិនម្ហូបអស់បន្តិចបន្តួច និងពុំបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ ។

ករណីនេះ បណ្តាលឲ្យមនុស្សរងរបួសស្រាលចំនួន០២នាក់ មានដូចខាងក្រោម៖ ១-ឈ្មោះ យឿន ពន្លក ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ។ ២-ឈ្មោះ ស៊ឹម សុវណកណចាន់ណារិទ្ធ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ។

បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ០២ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។ ពន្លត់ចប់នៅវេលាម៉ោង១១និង៣៥ នាទី ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់