យោងតាមការចុះផ្សាយលើគេហទំព័រ Cleveland Clinic បានឲ្យដឹងថា បើទោះបីជាមានការសិក្សាមិនសូវច្រើនទៅលើចំនុចនេះក្តី គេឃើញមានការសិក្សាមួយចំនួនដែលគួរឲ្យជឿជាក់ផងដែរ។ មូលហេតុដែលអយស្ទ័រឆៅ ធ្វើឲ្យអារម្មណផ្លូវភេទកើនឡើង គឺអាចដោយសារតែសត្វអយស្ទ័រមានជាតិស័ង្កសីខ្ពស់ ដែលជាសារធាតុរ៉េសំខាន់ សម្រាប់សុខភាពផ្លូវភេទ។ អយស្ទ័រក៏អាចបំពេញនូវកង្វះសារធាតុចិញ្ចឹម ដែលរួមចំណែកដល់ការងាប់លិង្គចំពោះបុរសមួយចំនួន។
អ្នកឯកទេសខាងអាហាររូបត្ថម្ភ លោកស្រី Julia Zumpano បានមានប្រសាសន៍ថា «ខណៈដែលគ្មានភស្តុតាងដែលបង្ហាញថា អយស្ទ័រតែឯងអាចជួយបង្កើនអារម្មណ៍ផ្លូវភេទរបស់អ្នក អ្នកអាចហូបវាដើម្បីទទួលបានជីវជាតិចិញ្ចឹមដល់រាងកាយ និងមានកម្លាំងល្អ។ ជាមួយគ្នានេះដែរ ដោយគ្រាន់តែជំនឿចិត្តលើការហូបអយស្ទ័រ ដើម្បីអារម្មណ៍ផ្លូវភេទឡើងខ្ពស់នោះ ក៏អាចធ្វើឲ្យអ្នកមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនឯងបាត់ទៅហើយ។
សត្វអយស្ទ័រឆៅ ជាប្រភេទដ៏សំបូរនៃសារធាតុចិញ្ចឹមសំខាន់ៗនៅពេលបរិភោគ ដែលរួមមាន៖ វីតាមីន D, ជាតិទង់ដែង, ជាតិស័ង្គសី, ជាតិសេលេនីញ៉ូម, ជាតិដែក និងវីតាមីន B12៕
មតិយោបល់