ព័ត៌មានជាតិ

ម្ចាស់ទៅដើរលេងទាំងអស់គ្នា ត្រឡប់មកវិញចោរគាស់ផ្ទះ លួចម៉ូតូ សំណាងល្អឆែក GPS ប្ដឹងសមត្ថកិច្ចភ្លាម ចាប់បានជនសង្ស័យភ្លែត

ភ្នំពេញ: កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៤និង១០នាទី មានករណីចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិ ក្នុងបុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅក្នុងផ្ទះម៉ូតូ ៣គ្រឿង៖
១/ម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FN-9874 មានលេខតួ 315213 និងលេខម៉ាស៊ីន315132។
២/ម៉ាក ហ្សូម័រអ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GB-5331 មានលេខតួ 5035806 និងលេខម៉ាស៊ីន0035806 ។
៣/ម៉ាក សេដេ ពណ៌ ខ្មៅ (ម៉ូតូចាស់)។
ដំណើររឿង៖ មុនពេលកើតហេតុនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៤និង១០នាទីរសៀល ជនរងគ្រោះបានចាក់សោផ្ទះចោល ហើយទៅដើរលេងឯខេត្តតាកែវ គ្មានអ្នកនៅចាំផ្ទះទេ គឺទៅដើរលេងទាំងអស់គ្នា រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៦និង៥០នាទីល្ងាច ទើបត្រឡប់មកវិញ ឃើញទ្វារចំហរឃើញតែម៉ូតូចាស់ទុកចោលមុខផ្ទះ។ រីឯក្នុងផ្ទះអីវ៉ាន់រប៉ាត់រប៉ាយ ក៏រាយការណ៍ប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងឆែកស្រាវជ្រាវតាមប្រព័ន្ធ GPS ស្រាប់តែឃើញម៉ូតូចរាចរណ៍លើផ្លូវជាតិលេខ៥ ចេញពីភ្នំពេញឆ្ពោះទៅខេត្តកំពង់ឆ្នាំង ភ្លាមៗសមត្ថកិច្ចក៏ទំនាក់ទំនង និងសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ចុះអន្តរាគមន៍ភ្លែត ឃាត់ខ្លួនជនសង្ស័យបាន ២នាក់ រួមទាំងវត្ថុតាង។

ជនសង្ស័យ ២នាក់៖
១/ឈ្មោះ ព្រីង រដ្ឋា ភេទប្រុស អាយុ ២១ឆ្នាំ។
២/ឈ្មោះ រិន គន្ធារ័ក្ស ភេទប្រុស អាយុ ២៤ឆ្នាំ។

វត្ថុតាង៖
១/ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FN-9874 មានលេខតួ 315213 និងលេខម៉ាស៊ីន315132
២/ម៉ូតូម៉ាក ហ្សូម័រអ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GB-5331 មានលេខតួ 5035806 និងលេខម៉ាស៊ីន0035806
៣/តួណឺវីសចំនួន០១
៤/អាវខ្មៅដៃវែងជាប់មួកពីលើចំនួន០១
៥/ទូរស័ព្ទដៃម៉ាក Camfone ពណ៌ខ្មៅចំនួន០១គ្រឿង
៦/ទូរស័ព្ទដៃម៉ាកណូគាចុចពិល ពណ៌កាប់ស្តាំងចំនួន០១គ្រឿង
៧/កាបូបស្ពាយក្រឡាការ៉ូចំនួន០១ ។

សូមបញ្ជាក់៖ ករណីនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង ៩និង៣៥នាទី ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចខាងមុខសាលាខេត្តកំពង់ឆ្នាំង ភូមិប្អេរ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង និងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕

មតិយោបល់