ព័ត៌មានជាតិ

នគរបាលបន្តឃាត់ខ្លួនជនសង្ស័យ ២នាក់ បន្ថែមទៀត ករណីឆក់ទ្រព្យសម្បត្តិតាមដងផ្លូវ

បាត់ដំបងៈ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោក សេង លុច អធិការនគរ បាលស្រុកថ្មគោល រួមជាមួយកម្លាំងការិយាល័យនគរបាល ព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន មុខសញ្ញាជាជនសង័្ស យ ក្នុងករណីលួច មានស្ថានទម្ងន់ទោស (ឆក់យកទ្រព្យសម្បត្តិ) តាមដងផ្លូវចំនួន ០២នាក់ បន្ថែមទៀត សរុបចំនួន ៣នាក់ ត្រូវបានឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល។

ជនសង័្សយទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ សួន ណារ័ត្ន ហៅ ប៉ាវ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិលស្រុកសង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ រុន ស្រីល័ក្ខ ភេទស្រីអាយុ ២២ឆ្នាំ រស់ នៅភូមិក្បាលព្រលាន សង្កា ត់ក្បាលព្រលាន ក្រុងប៉ៃលិន។

សូមរំលឹកជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ៖
-លើកទី១កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៩និង២០នាទីនៅចំណុចក្រុមទី១៧ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោលមានករណីលួច មានស្ថានទម្ងន់ទោស(ឆក់កាបូប) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់សញ្ញាណបានជិះម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AJ-9243 បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ កែវ នាងតេន ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោក ឃ្មុំស្រុកថ្ម គោល ដែលក្នុងកាបូប នោះមាន៖
-ប្រាក់រៀលចំនួន ៤៧ម៉ឺនរៀល
-ប្រាក់បាតថៃចំនួន ០១ម៉ឺនបាត ។

-លើកទី២កាលពីថ្ងៃទី២៩ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង៥០និង០០នាទីទៀបភ្លឺ នៅចំណុចក្រុមទី១០ ភូមិកៀនកែស១ឃុំគោកឃ្មុំស្រុកថ្ម គោល មានករណីលួចមានស្ថាទម្ងន់ទោស(ឆក់កាបូប)មួយបានកើតឡើង បង្ក ដោយជនសង្ស័ យមិនស្គាល់សញ្ញាណចំនួន០២នាក់ជិះម៉ូតូ០១ គ្រឿងមិនស្គាល់ម៉ាកនិងស៊េរីបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ គឹម សុឃឿន ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ដែលក្នុងកាបូបនោះរួមមាន៖
-ប្រាក់រៀលចំនួន ៦០ម៉ឺនរៀល
-ប្រាក់ដុល្លារចំនួន ២០០ដុល្លារ
-កាតទូរស័ព្ទចំនួន ៣០ដុល្លារ
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក
-ប័ណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹក។

ឆ្លងតាមរយៈការស្រាវជ្រាវគឺ នៅថ្ងៃទី ៣ ០ខែ វិច្ឆិ កា ឆ្នាំ ២០ ២១ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជន សង័្សយចំនួន ០១នាក់ឈ្មោះ ឆុំ ចិត្រា ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុល ដូន ទាវ ក្រុងខេត្តបាត់ ដំបង ក្នុងករណីលួចមាន ស្ថានទម្ងន់ ទោស(ឆក់ទ្រព្យសម្បត្តិ)តាមដងផ្លូវក្នុងភូមិសាស្រ្តស្រុកថ្មគោលនិងដកហូតបានសម្ភារៈតាង រួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី ២០១៥ ពាក់ស្លាកលេខបាត់ដំបង 1AJ- 924 3 (ជិះធ្វើសកម្មភាព)
-កាតទូរស័ព្ទMetfone៥០០០រៀលចំនួន ០៤ សន្លឹក
-កាតទូរស័ព្ទ Metfone ០១ដុល្លារចំនួន០២សន្លឹក
-កាតទូរស័ព្ទSmart ០១ ដុល្លារចំនួន០១សន្លឹក។

លុះដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ទើបសមត្ថកិច្ចបន្តឃាត់ខ្លួនជនសង័្សយចំនួន ០២នាក់បន្ថែម ទៀតសរុបចំនួន ០៣នាក់។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកថ្មគោល បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងបីនាក់ និងវត្ថុតាងមកកាន់ ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕

មតិយោបល់