ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងប្រុស០២នាក់ ករណីរំលោភសេពសន្ថវៈ បានសម្រចក្មេងស្រីអាយុ១២ឆ្នាំម្នាក់

រតនគិរីៈ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង២៧នាទី លោកអធិការបានទទួលព័ត៌មានពីលោកស្រី ឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា មានករណីរំលោភសេពសន្ថវៈ មួយបានកើតឡើង នៅចំណុចភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

ក្រោយពីបានទទួលបព័ត៌មានភ្លាម កម្លាំងជំនាញបានសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាឡាវ និងប្រជាការពារ ចុះស្រាវជ្រាវទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ពិតជាមានករណីរំលោភសេពសន្ថវៈ បានសម្រេចពិតប្រាដកមែន ។
ដោយមានការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះរាជ អាជ្ញារងអមសាលាដំបូង ខេត្តរតនគិរី ។ បានគាត់ខ្លួនជន សង្ស័យចំនួន០២នាក់៖ ១-ជនសង្ស័យឈ្មោះ រចំ ចូ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិកាចក់ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅកន្លែងកើតហេតុ ។ ២-ជនសង្ស័យ ឈ្មោះ រម៉ាម សុភា ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិកាចក់ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅកន្លែងកើតហេតុ ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់