ព័ត៌មានសិល្បៈ និងកម្សាន្ត

លទ្ធផលបណ្តោះអាសន្ន! កម្ពុជាស្ថិតនៅលំដាប់ទីពីរ ក្នុងវគ្គ «ឈុតតំណាងជាតិល្អបំផុត»

(ភ្នំពេញ)៖ ខណៈកម្មវិធីប្រកួតបវរកញ្ញាលំដាប់ពិភពលោក «Miss Grand International» ជិតឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី០៤ ខែធ្នូខាងមុខនេះ គណៈកម្មការប្រកួតបានប្រកាសជាបណ្តោះអាសន្ននូវឈុតតំណាងជាតិល្អបំផុតទាំង១០ប្រទេស ក្នុងចំណោមនោះ ឈុតរបស់កម្ពុជាឈរនៅលេខរៀងទី២។

សម្រាប់លទ្ធផលកំពូលទាំង ១០ ត្រូវ បាន រក ឃើញ និងបង្ហាញ ដូចខាងក្រោម៖
១៖ Miss Grand Vietnam (បវរកញ្ញាវៀតណាម)
២៖ Miss Grand Cambodia (បវរកញ្ញាកម្ពុជា)
៣៖ Miss Grand Indonesia (បវរកញ្ញាឥណ្ឌូនេស៊ី)
៤៖ Miss Grand Guatemala (បវរកញ្ញាហ្គាតេម៉ាឡា)
៥៖ Miss Grand Paraguay (បវរកញ្ញាប៉ារ៉ាហ្គាយ)
៦៖ Miss Grand Malaysia (បវរកញ្ញាម៉ាឡេស៊ី)
៧៖ Miss Grand Mexico (បវរកញ្ញាម៉ិចស៊ីកូ)
៨៖ Miss Grand Philippines (បវរកញ្ញាហ្វីលីពីន)
៩៖ Miss Grand Spain (បវរកញ្ញាវៀអេស្ប៉ាញ)
១០៖ Miss Grand Nigeria (បវរកញ្ញានីហ្សេរីយ៉ា)

ក្នុងចំណោមនោះ គណៈកម្មការប្រកួតនឹងជ្រើសរើសយក៥ ដើម្បីឈានដល់វគ្គទទួលជ័យលាភីក្នុងនាម «ឈុតតំណាងជាតិល្អបំផុត» ។ ដើម្បីឲ្យបេក្ខនារីកម្ពុជាដែលគ្រងឈុតតំណាងជាតិឈ្មោះ «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» បានទទួលជ័យជំនះសូមចូលរួមបោះឆ្នោតតាមរយៈទី១៖ តាមរយៈ Facebook: 1 Like = 1 Point, 1 Share = 2 Points និងទី២៖ តាមរយៈ Instagram: 1 Like = 10 Points។ ដើម្បីអាចបោះឆ្នោតតាម Instagram ជាដំបូងត្រូវចូលទៅ Follow គណនី Instagarm ផ្លូវការរបស់ Miss Grand International ជាមុនសិន។

មតិយោបល់