ព័ត៌មានជាតិ

សំណាង១ក្នុង១ពាន់គ្រោះថ្នាក់ ដែលម្ចាស់មិនមានរបួស គ្រាន់តែខូចខាតតែសម្ភារ:

ភ្នំពេញ: នៅវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តបែនដឹកដីធុនធំជាមួយនឹងម៉ូតូ សំណាងម្ចាស់លោតចេញផុត រងការខូចខាតម៉ូតូយ៉ាងដំណំ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវហាណូយ កែងផ្លូវបត់ចូលមណ្ឌលកែប្រែឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តយីឌុប ប្រភេទដឹកដី ធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-3273 បើកបរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ បានបត់ស្ដាំស្របពេលនោះ ក៏មានម៉ូតូឌ្រីមសង់ឆ្នាំ2018 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HA-1514 ធ្វើដំណើរស្របទិសវាក់អឺ បណ្ដាលឲ្យកៀរដួលម៉ូតូ និងត្រូវរថយន្តកិន បណ្តាលឲ្យខូចខាតយ៉ាងដំណំ ចំណែកម្ចាស់លោតចេញរួច មិនមានរបួសឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះដល់ទីតាំងកន្លែងកើតហេតុ នឹងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តចេញ សំណងថ្លៃជួសជុល ទៅខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងតែម្ដង ៕

មតិយោបល់