ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅ ម៉ោង៤៖២០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន មានករណីបាញ់ប្លន់យកម៉ូតូ Duke តែមិនបានសម្រេចចិត្ត។
បើតាមរបាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងខាងលើគេបានឃើញបុរសម្នាក់ជិះម៉ូតូ Duke ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FA-3259 ជិះតែម្នាក់ឯង តាមផ្លូវលេខ១៦៣ ក្នុងទិសដៅពីជើងទៅត្បូងលុះជិះមកជិតដល់ Karaoke XO ក៏បានលេចមុខជនល្មើស២នាក់ ជិះម៉ូតូធំមួយគ្រឿង មកជិតបានដកកាំភ្លើងខ្លីពីចង្កេះ បាញ់ប្រហារមកលើជនរងគ្រោះ (ឈ្មោះ ចាន់ ដារ៉ូ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរអ្នកលក់គ្រឿងសមុទ្រ) ចំនួន២គ្រាប់ បណ្តាលឲ្យត្រូវទាំង២គ្រាប់ ដោយមួយគ្រាប់ត្រូវដៃខាងឆ្វេង និងមួយគ្រាប់ទៀតត្រូវចង្កេះ បានបណ្តាលឲ្យជនរងគ្រោះជាម្ចាស់់ម៉ូតូ ធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ធ្ងរបន្ទាប់មកក្រុមចោរបានលើកយកម៉តូជនរងគ្រោះជិះចេញ តែដោយសារម៉ូតូមិនឆេះ ក្រុមចោរព្យាយាមបណ្តើរចេញពីកន្លែងបាញ់ប្រហារ បានប្រមាណជាជាង១០០ម៉ែត្រ ពេលកំពុងតែបណ្តើរត្រូវបានប្រជាពលរដ្ឋឃើញ ហើយក៏ស្រែកថា ចោរទើបធ្វើចោរដៃដល់នោះរុញម៉ូតូដួលចោល ហើយឡើងជិះបក្សពួករបស់ខ្លួនគេចបាត់ដោយសុវត្ថិភាព៕
មតិយោបល់