ព័ត៌មានជាតិ

Update៖ រងរបួសមនុស្សម្នាក់ ករណីផ្ទុះហ្គាសយានដ្ឋានជួសជុលរថយន្ត នៅខណ្ឌសែនសុខ

ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែង បានកើតឡើងនៅចំណុចយានដ្ឋានជួសជុលរថយន្តផ្លូវសម្តេច ជា ស៊ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ វ៉ា សុភា ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត។

មូលហេតុ៖ បណ្តាលមកពីផ្ទុះហ្គាស។

-ប្រភេទសំណង់: ដែកប្រក់ស័ង្កសីទំហំ២ម៉ែត្រx២ម៉ែត្រ។
-ខូចខាតសម្ភារៈ ឆេះបន្ទប់ស្នាក់នៅទំហំ២ម៉ែត្រx២ម៉ែត្រអស់ទាំងស្រុង និងមិនបណ្តាអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

-ស្លាប់មនុស្ស: គ្មាន។
-របួសមនុស្ស: រងរបួសមនុស្សម្នាក់ឈ្មោះ វ៉ា ម៉ារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ម្ចាស់ទីតាំងយានដ្ឋានជួសជុលរថយន្ត (ត្រូវជាកូនបង្កើត)។

បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្តស្មើរនឹង ០៤ម៉ែត្រគូប។
-រថយន្តជំនួយអន្តរាគមន៍គ្មាន។
-ពន្លត់ចប់នៅវេលាម៉ោង ១១៥០នាទីព្រឹកថ្ងៃខែឆ្នាំដដែល៕

មតិយោបល់