ព័ត៌មានជាតិ

ឆ្លងចរន្តខ្សែភ្លើងកៅអីអង្គុយខាងមុខ បណ្ដាលឲ្យឆេះខូតខាតរថយន្តស្ទើរទាំងស្រុង

ព្រះសីហនុ: នៅវេលាម៉ោង ៨និង៥០នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះអគ្គិភ័យមួយឆាបឆេះរថយន្តម៉ាក AlPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ BB7158 ម្ចាស់រថយន្តជាជនជាតិចិន ភេទប្រុស ។

កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត ចំនួន ៨នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក វង្ស ប៊ុនថន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងជំនាញ ចុះអន្តរាគមន៍សង្រ្គោះបាញ់ទឹកពន្លត់ ដើម្បីទប់ស្កាត់កុំឲ្យឆេះរាលដាល ធ្ងន់ធ្ងរ ស្ថិតនៅចំណុចភូមិ១ សង្កាត់លេខ៣ ក្រុ ងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនោះកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង អស់ទឹក ចំនួន ១ឡាន និងសហការជាមួយកម្លាំងស្នងការនគរបាលខេត្ត។

ករណីនេះ បានឆេះខូតខាតរថយន្តស្ទើរទាំងស្រុង និងសម្ភារ:មួយចំនួន តែមិនបណ្តាលឲ្យមនុស្សរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើងកៅអីអង្គុយខាងមុខរថយន្ត៕

មតិយោបល់