ព័ត៌មានជាតិ

ករណីផ្ទុះមីនតោន បណ្តាលឲ្យអ្នកបើកបរ ត្រាក់ទ័រម្នាក់របួសធ្ងន់

ឧត្តរមានជ័យ: យោងតាមផេក អាជ្ញាធរមីន បានឲ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៤និង២០នាទីល្ងាច មានហេតុការណ៍ផ្ទុះមីនតោន នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រម្នាក់របួសធ្ងន់ នៅពេលដែលជនរងគ្រោះ កំពុងបើកបរត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីចម្ការ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៕

មតិយោបល់