ព័ត៌មានជាតិ

ម្ចាស់មិនបានដកកូនសោម៉ូតូចេញ ត្រូវជនសង័្សយលួចយកជិះទៅបាត់ តែត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន

បាត់ដំបង: នៅព្រឹកថ្ងៃសៅរ៍ ១៥រោចខែ កត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងនគរបាល ធ្វើការបង្រ្កាបនិងឃាត់ខ្លួន ជនសង័្សយម្នាក់ឈ្មោះ ពីន សាវើយ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិនិគមក្រៅ ឃុំជ្រោយ ស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយដកហូតបានម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំ បង 1W- 63 87 លេខតួ លេខម៉ាស៊ីន ND125 ME9574754 មកកាន់អធិការដ្ឋាន នគរបាលស្រុកថ្មគោលដើម្បីធ្វើការ សាកសួរ ។

សូមជម្រាបជូនថា មូលហេតុដែលនាំទៅដល់ការ ឃាត់ខ្លួនជនសង័្សយខាងលើនេះ គឺកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២និង៣៥នាទី នៅចំណុចក្រុមទី០៦ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណី លួចយក (ម៉ូតូ) មួយបានកើតឡើង ដែលករណីនេះ បង្កដោយជនសង្ស័យមិនស្គាល់អត្តស ញ្ញាណ បានធ្វើសកម្មភាពលួចយកម៉ូតូ ០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ឌួង សូភាព ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងខណ:ដែលជនរងគ្រោះជិះម៉ូតូ មកមកឈប់នៅទីតាំងខាងលើហើយធ្វេសប្រហែសមិនបានដកសោ ចេញពីម៉ូតូ ជាហេតុនាំឱ្យជនសង័្សយ មានឱកាសលួច យកម៉ូតូនោះជិះទៅបាត់ ។

នៅពេលដែលម្ចាស់ម៉ូតូមករកម៉ូតូរបស់ខ្លួន មិនឃើញទើបផ្អើលឆោឡោឡើងតែម្តង ហើយភ្លាមៗជនរងគ្រោះបានដាក់ ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាលស្រុកថ្មគោល ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរហូតទៅកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនតែម្តង ។

នៅពេលនេះសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង័្សយមកការិយាល័យ ជំនាញអនុវត្តតាមច្បាប់ រីឯវត្ថុតាងមានម៉ូតូបានប្រគល់ជូនម្ចាស់ បានប្រើប្រាស់ជាធម្មតាវិញ ៕

មតិយោបល់