ព័ត៌មានជាតិ

កូនមកពីដើរលេងវិញនឿយហត់ ខឹងម្តាយមិនទុកបាយឲ្យហូប យកឈើជ្រុកវាយបែកក្បាល

​បាត់ដំបង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កូន​អកតញ្ញូ​ម្នាក់​ បន្ទាប់​ពី​ហត់​មក​ពី​ដើរ​លេង​វិញ​ ដល់​ផ្ទះ​គ្មាន​បាយ​ហូប​ ក៏​ទាញ​ដំបង​ឈើ​ជ្រុង​ដេញ​វាយ​ម្តាយបង្កើត​ បណ្តាល​ឲ្យ​រង​របួស​ នៅ​ចំណុច​ក្រុម​ទី​០៣​ ភូមិ​បែក​ចាន​ថ្មី​ សង្កាត់​ ព្រែក​ ព្រះស្ដេច​ ក្រុង​បាត់ដំបង​ ។

​តាម​របាយការណ៍ ​បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ ដែល​ជនសង្ស័យ​ឈ្មោះ​ ដាង​ ចម្រើន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​មូលដ្ឋាន​ខាងលើ​បាន​យក​ដំបង​ឈើ​ជ្រុង​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ម្តាយ​ឈ្មោះ​ ខាន់​ ស៊ី​ចាន់​ អាយុ​៦២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សង្កាត់​ខាងលើ​ បណ្ដាល​ឱ្យ​រង​របួស​បែកក្បាល ​។

​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភា្ល​ម​ អនុវត្ត​តាម​ យោបល់​ដឹ​ក​នាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែនការ​ងារ​ នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ លោក​វរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែ​ន​ អធិការ​នគរបាល​ក្រុង​បាត់ដំបង​ បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់​ដំ​ង​ និង​ដកហូត​បាន​ឈើ​ជ្រុង​ចំនួន​០១​កំណាត់​ជា​វត្ថុ​តាង​ផង ​។​

​នៅ​ពេល​សាកសួរ​អំពី​មូលហេតុ ​ដែល​នាំ​ទៅ​ដល់​ករណី​ហិង្សា​ វាយ​ម្តាយបង្កើត​របស់​ខ្លួន​បែប​នេះ​ គឺ​ដោយសារ​តែ​ខ្លួន​ទើបនឹង​មក​ពី​ដើរ​លែង​ខាងក្រៅ​ផ្ទះ​វិញ​ ហើយ​ម្តាយ​មិន​បាន​ទុក​បាយ​ឱ្យ​បរិភោគ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លើ​ នគរបាល​ក្រុ​ង​បាន​រៀបចំ​សំណុំរឿង​ បញ្ជូន​មក​ការិយាល័យ​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើ​ម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ​៕

មតិយោបល់