កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះ០១នាក់៖ -មិនស្គាល់ឈ្មោះ មាន ទីលំនៅភូមិសង្កាត់កើតហេតុ ព្រោះមិនបានមកដាក់ពាក្យបណ្តឹង ។
ជនសង្ស័យ០១ នាក់៖-ឈ្មោះ ឌី ពិសទ្ធ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិអូរតាគាំ ឃុំទួលតាឯក ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ។ ស្នាក់នៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ -រ៉ូឡូអូសខ្សែភ្លើងចំនួន០១ដុំធំ (របស់ជនរងគ្រោះ) ។
សភាពនៃរឿងហេតុ៖ កាលពីពេលវេលានឹងទីកន្លែងកើតហេតុខាងលើ នៅពេលកម្លាំងប៉ុស្តិ៍តាខ្មៅកំពុងល្បាតតាមផ្លូវ ក៏បានជួបជនសង្ស័យម្នាក់ខាងលើ កំពុងដើរលីរ៉ូឡូអូសខ្សែភ្លើងមួយដុំធំ ដោយមានការសង្ស័យកម្លាំងប៉ុស្តិ៍ក៏បានឃាត់សួរនាំ ទើបដឹងថាជនសង្ស័យបានលួចពីផ្ទះប្រជាពលរដ្ឋ មិនស្គាល់ឈ្មោះនៅក្នុងភូមិព្រែកសំរោង រួចហើយបានធ្វើការឃាត់ខ្លួន និងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធីតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីតែម្តង ៕
មតិយោបល់