ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទជួញដូរ រក្សាទុកនូវសារធាតុញៀន ព្រមទាំងប្រើអាវុធខុសច្បាប់

ភ្នំពេញ: យោងតាមផេក ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ បានឲ្យដឹងថា នៅថ្ងៃទី0៤ ខែឆ្នូ ឆ្នាំ២០២១ វេលាម៉ោង១៤ និង ៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ នៃអធិការនគរបាល ខណ្ឌច្បារអំពៅបានសហការជាមួយកម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ត្រង់ចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ។ ពីបទ៖ ចាប់តាមដីកា និងជួញដូរ រក្សាទុកដោយខុសច្បាប់ នៃសារធាតុញៀន ព្រមទាំងប្រើប្រាស់អាវុធ ខុសច្បាប់ ។

១-ជនសង្ស័យឈ្មោះ ស៊ឹម ចិត្រា ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានដីកាចាប់ ខ្លួនលេខ ៥៩០ ដចន ចុះថ្ងៃទី ៣០.០៨.២០១៨ ចេញដោយលោក តុប ឈុនហេងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជ ធានីភ្នំពេញ ។ ២-ជនសង្ស័យឈ្មោះ អ៊ឹម សុវិចិត្រ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ៣-ជនសង្ស័យឈ្មោះ ខាត់ ឧត្តម ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។ អ្នកទាំង០៣នាក់ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ដកហូតបានវត្ថុតាង៖ – ក្រាមពណ៌សថ្លា ១១ កញ្ចប់ថង់តូច ។ – អាវុធខ្លី ០១ ដើម ម៉ាក់ កា៥៩ (K 59) លេខ ៧៦៧៦ បង់ចំនួន ០១ និង គ្រាប់ចំនួន ០២គ្រាប់ ។ លទ្ធផលតេស្តទឹកនោមវិជ្ជមាន (មានសារធាតុញៀន) ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបា​នកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង០៣នាក់ ទៅតុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់