ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនវិបុល អិចប្រេស ដឹកអ្នកដំណើរ ពាក់ផ្លាកលេខភ្នំពេញ AF- 7151បុកគោយន្តកន្រៃ្តបណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់២នាក់

សៀមរាប: ថ្ងៃពុធ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៨និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចផ្លូវបំបែកខាងកើតរបងអនុវិទ្យាល័យស្ពានត្នោតលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រ២៤៥-២៤៦ បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់២នាក់ ស្ថិតក្នុង ភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានរថយន្តក្រុមហ៊ុនវិបុល អិចប្រេស ដឹកអ្នក ដំណើរ ម៉ាក FONTON ផ្លាកលេខភ្នំពេញ AF- 7151 ប្រភេទដឹកអ្នកដំណើរធុនតូច ១៥កៅអី ផលិតឆ្នាំ២០១៥ ពណ៌ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ទិសដៅពីកលិចទៅកើត ) បានបុកគោយន្តកន្រៃ្ត ម៉ាក KUBOTA ពណ៌ក្រហម អ្នកបើកបរឈ្មោះ អ៊ាត ប៉េត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិគរ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ អ្នករួមដំណើរ០២នាក់៖ ១.ឈ្មោះ ចាន់ អៀត ភេទប្រុស អាយុ៤១ឆ្នាំ, ២.ឈ្មោះ អៀន សឿន ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាឪពុកម្ដាយ។ គោលបំណង ទៅស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ទិសដៅពីកើតទៅលិច លើផ្លូវជាតិលេខ៦ បណ្តាលឲ្យស្លាប់អ្នកបើកបរគោយន្តកន្រៃ្ត ឈ្មោះ អ៊ាត ប៉េត របួសធ្ងន់ម្នាក់ឈ្មោះ អៀន សឿន ត្រូវជាម្ដាយ បញ្ជូនទៅព្យាបាលនៅមន្ទឺរពេទ្យមណ្ឌលសុខភាពស្ពានត្នោត។ ខូចខាតស្រាល រថយន្ត០១គ្រឿង គោយកន្រៃ្តស្រាល០១គ្រឿង ។

មូលហេតុ៖ បណ្តាលមកពីរថយន្តខាងលើបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ក្រោយពីបុកប៉ះអ្នកបើកបររថយន្តគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុកម្លាំងជំនាញចុះធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់។សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់