ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១៤មួយគ្រឿង បើកបរដោយយុវជនម្នាក់បានរងការខូចខាតបែករបាំងអស់មួយចំហៀង ខណៈកំពុងបើកបរធ្វើដំណើរនៅខាងមុខរថយន្តមួយគ្រឿងហើយបានបត់ឆ្វេងក៏ត្រូវបានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១៥មួយគ្រឿង បើកបរដោយយុវជនម្នាក់ដែរក្នុងទិសដៅស្របគ្នាទៅដល់បានបុកពេញទំហឹងតែម្ដង ខណៈនោះម្ចាស់ម៉ូតូទាំសង្ខាងបានជជែកយកត្រូវរៀងៗខ្លួនរហូតពាក់មុខយក្សដាក់គ្នាផ្អើលនគរបាលថែមទៀតផង ។
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣ ខែមេសាឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែជ័យ ។
តាមប្រភពបានបន្តថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១៤មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1 CG-8189 បើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីកើតទៅលិច ខាងមុខរថយន្តមួយគ្រឿង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវក៏ត្រូវបានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១៥មួយគ្រឿងទៀត បើកបរដោយយុវជនម្នាក់ដែរ ក្នុងទិសដៅស្របគ្នាទៅដល់បាំងរថយន្តមើលមិនឃើញបានបុកពេញទំហឹងតែម្ដង ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១៤បានរងការខូចខាតបាក់របាំងមួយចំហៀង ចំណែកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១៥អត់រងការខូចខាតទេ ។ ប៉ុន្តែអ្នកបើកបរបានរងរបួសដៃ ហើយបានចេញសងថ្លៃការខូចខាតទៅហុងដាឌ្រីមសេ១២៥សេរីឆ្នាំ២០១៤ចំនួន២៥ដុល្លារ ប៉ុន្តែម្ចាស់ម៉ូតូនោះមិនព្រមហើយបានទុកម៉ូតូចោលដើរចេញបាត់បន្ទាប់មកនគរបាលបានចុះទៅវាស់វែងនាំយកទៅរក្សាទុកនៅប៉ុស្ដិ៍ចោមចៅដើម្បីដោះស្រាយនៅពេលក្រោយ ៕
https://youtu.be/3wugHHnvGFk
មតិយោបល់