ព័ត៌មានជាតិ

បុរសជាងដែកម្នាក់ ជិះម៉ូតូបុកកន្ទុយរ៉ឺម៉កកុងតាន័រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ: នៅថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២០ និង ១០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងកន្ទុយសណ្ដោងរ៉ឺម៉កកុងតាន័រនិងម៉ូតូ ត្រង់ចំណុចលើផ្លូវបេតុង វត្តត្រពាំងសាលា ស្ថិតក្នុងភូមិ ព្រែកកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុសម្នាក់ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាលើនេះ ១-ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JA-4622 អ្នកបើកបរមានឈ្មោះ គួយ ចិត្ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិ តាកែវ ឃុំ ស្រែរនោង ស្រុក ត្រាំកក់ ខេត្តតាកែវ ( បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ពាក់មួកសុត្ថិភាព) ។ ២-ភាគីកន្ទុយសណ្ដោង រ៉ឺម៉កកុងតាន័រ (គ្មានផ្លាកលេខ បានចតទុកចោលលើចិញ្ចើមផ្លូវបេតុង) ។

ដំណើររឿង៖ មុនពេលកើតហេតុម៉ូតូបើកបរក្នុងទិសដៅពីលិចទៅកើត ចំណែកកន្ទុយសណ្ដោងរ៉ឺម៉កកុងតាន័របានចត ទុកចោលលើ ចិញ្ចើមផ្លូវបេតុង ម៉ូតូបើកបរលឿនក៏ជ្រុលទៅបុក កន្ទុយសណ្ដោងរ៉ឺម៉កកុងតាន័រ ពីក្រោយពេញមួយទំហឹង បណ្ដោលឲ្យដួលតែម្ដង ។

មូលហេតុ៖ មកពីភាគីម៉ូតូបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ។ សម្ភារ:ខូចខាត៖ បណ្ដាលឲ្យម៉ូតូរងការខូចខាតធ្ងន់ ។

បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ឲ្យទៅចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ សពត្រូវបានប្រគល់ ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់