ព័ត៌មានជាតិ

ជិះម៉ូតូលឿនបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យដួលបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ នៅថ្ងៃ សៅរ៍ ១៥រោច ខែ កត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង (ម៉ូតូបុកបង្កាន់ដៃស្ពានដោយខ្លួនឯង) ត្រង់ចំណុចលើ ស្ពានកំពង់ទួល ស្ថិតនៅក្នុងភូមិ ទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយបុរសម្នាក់ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក HONDA Duke ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FG-7427 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ (បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព) ។

ដំណើររឿង៖ នៅមុនពេលកើតហេតុម៉ូតូ បើកបរក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូងពេលមកដល់ចំណុច កើតហេតុ ម៉ូតូបានបុកបង្កាន់ដៃស្ពាន បណ្ដាលអោយបោកក្បាលនិងបង្កាន់ដៃស្ពាន ស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុតែម្ដង ។

មូលហេតុ៖ ម៉ូតូបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ។ សម្ភារ:ខូចខាត៖ បណ្ដាលអោយម៉ូតូ រងការខូចខាតស្រាល ។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីស្រាវជ្រាវបន្ត ។
សពត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា ខណ្ឌសែនសុខរង់ចាំស្រាវជ្រាវរកសាច់ញាតិ ៕

មតិយោបល់