ព័ត៌មានជាតិ

អុជធូបកន្លែងអាសន:បាយសីគ្រូនៅខាងលើផ្ទះ ហើយម្ចាស់ចេញទៅមើលទ្រូដាក់ត្រីមកវិញឆេះខ្ទិច

សៀមរាប: ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៧និង០០ នាទី មានករណី អគ្គីភ័យ ឆេះផ្ទះម្ចាស់ឈ្មោះ ជឿត ប៉ុន ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។

បណ្តាលឲ្យរងការខូចខាត: (១០០%) ។
ផ្ទះទំហំ ០៦ × ០៨ មែត្រ ជើងសសរកម្ពស់ ០៣ មែត្រ និងក.ឥដ្ឋក្រោម ជញ្ជាំងក្តារ ក្រាលក្ដារ ប្រក់ក្បឿងថៃ, និងទ្រព្យសម្បត្តិក្នុងផ្ទះរួមមាន៖
– ស្រូវចំនួន ០៤ ការ៉ុង
– ម៉ាស៊ីនកិនតូចចំនួន ០១ គ្រឿង (កិនដំឡូងមី)
– ជញ្ជីងថ្លឹងស្រូវចំនួន ០១ គ្រឿង និងសំភារ:ប្រើប្រាស់មួយចំនួន ។
+ សរុបការខូចខាតទាំងអស់គិតជាទឹកប្រាក់ប្រហែលចំនួន ១៥,០០០ ដុល្លារ ។

  • រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពួកមិនបានប្រើប្រាស់ទឹកទេដោយសារទទួលពត៌មាន យឺត យ៉ាវ ។
    មូលហេតុ: បណ្ដាលមកពីការឆេះឆ្លងភ្លើងធូប-ម្ចាស់ផ្ទះអុចធូបកន្លែងអាសន:បាយសីគ្រូនៅខាងលើផ្ទះ ហើយ ម្ចាស់មិននៅផ្ទះ ចេញទៅមើលទ្រូដាក់ត្រីខាងលិចភូមិ ៕

 

មតិយោបល់