ត្បូងឃ្មុំៈ មានការភ្ញាក់ផ្អើលមួយខណៈដែលប្រទះឃើញសពបុរសម្នាក់ អណ្តែតក្នុងប្រឡាយទឹក កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិវាកកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សពជនរងគ្រោះមានឈ្មោះ យ៉ុន ឆាយ ភេទប្រុស អាយុ៣៤ ឆ្នាំ នៅភូមិកើតហេតុខាងលើ ជាមនុស្សវិកលចរិត។
បន្ទាប់ពីទទួលព័ត៌មាន កម្លាំងជំនាញ នគរបាល ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលជប់ និងពេទ្យមណ្ឌលសុខភាព បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវ និង ពិនិត្យសន្និដ្ឋានថាសពជនរងគ្រោះពិតជាស្លាប់ដោយសារ លង់ទឹកពិតប្រាកដមែន។
បញ្ជាក់៖ ជនរងគ្រោះជាមនុស្សវិកលចរិត ចូលចិត្តលេងទឹក ហើយបានបាត់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច៕
មតិយោបល់