ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់អ្នកលេងល្បែងស៊ីសង អាប៉ោង បៀរ មិនចូលផ្ទះបាន២២នាក់

កំពង់ស្ពឺ: យោងតាម បញ្ជា លោក សម សាមួន ស្នងការនគរបាល ខេត្ដ កំពង់ស្ពឺ អធិ ការ នគរបាល ស្រុក សំរោងទង ដឹកនាំកំលាំ ង ចុះបង្រ្កាប ទីតាំង បេីកលេង ល្បែង សុីសង ” អាប៉ោង បៀ ” មិនញញេីតច្បាប់និងមិនអាណិតចិត្ដប្រពន្ធ កូន ប្ដីសី
កាលពី រសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោ ង ១និង៣០ នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ទឹម ណេ ភេទស្រី អាយុ៥៤ឆ្នាំ ស្ថិតនៅភូមិពញ្ញាអោង ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឃា ត់ មនុស្សចំនួន ២២ នាក់ ស្រី ៧ នាក់ ស្ថិតក្នុងរង្វង់ សមត្ថកិច្ច កំពុង អនុវត្ត។

ក្នុង ប្រតិបត្តិការ បង្ក្រាប ខាងលេី សមត្ថកិច្ចនគរ បាល ដកហូត ចាប់ យកវត្ថុតាង រួមមាន៖
-មេអាប៉ោង ចំនួន ៣ គ្រាប់ (មេរោគ ចង្រៃ )
-ចានបាញ់អាប៉ោង ចំនួន ១
-គម្របផ្តិល ១
-កម្រាលអាប៉ោង ១
-ទូរស័ព្ទដៃ ២៣គ្រឿង
-ម៉ូតូ ៣គ្រឿង
+ប្រាក់រៀលមួយចំនួន

ករណីខាងលើសមត្ថកិច្ចបានបញ្ជូនមក អធិការ ដ្ឋាន ន គរបាល ស្រុក សំរោងទង ធ្វើការសាកសួរ រកអោ យឃេីញ មេក្លោង អ្នកលេង អ្នកទៅមេីលគេលេង និងអ្នកផ្ដល់ទីកន្លែង ដេីម្បី កសាងសំណុំ រឿងចាត់ការតាមនីតិវិធី៕

 

មតិយោបល់