ព័ត៌មានជាតិ

Mbappe សោកស្តាយមិនបានចាកចេញពីបារាំងពេលកន្លងមក តែសារភាពថានៅតែចង់បន្តលេងនៅ PSG ដដែលនៅពេលនេះ

បរទេស៖ កីឡាករខ្សែប្រយុទ្ធបារាំងឆ្នើម Kylian Mbappe នៅរដូវកាលនេះបានចំណាយពេលមួយចំនួនធំត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះដែលវាបានធ្វើឲ្យព័ត៌មានជាច្រើនចុះផ្សាយថាគាត់នឹងអាចសម្រេចចិត្តចាកចេញទៅលេងលីគកំពូលអេស្បាញជាមួយនឹងក្លឹបយក្ស Real Madrid ។

ទោះបីជាយ៉ាងណាក្តី Mbappe មិនបានបដិសេធទេជាមួយនឹងដំណឹងនេះប៉ុន្តែគាត់បានអះអាងថាមួយរយៈចុងក្រោយនេះគាត់មានអារម្មណ៍ថាចង់បន្តរស់នៅជាមួយនឹង PSG ជាងខណៈដែលកុងត្រាចាស់នឹងជិតផុតកំណត់ទៅហើយនោះនៅត្រឹមចុងរដូវកាលនេះប៉ុន្តែនៅមិនទាន់មានដំណឹងអំពីលទ្ធភាពនៃការបន្តកុងត្រាថ្មីនៅឡើយទេ។

Mbappe បាននិយាយបែបនេះថា៖ពីដំបូងខ្ញុំពិតជាមិនសប្បាយចិត្តពិតមែនដែលមិនអាចចាកចេញពីបារាំងប៉ុន្តែយ៉ាងហោចណាស់ខ្ញុំមិនមែនលេងនៅលីគទី៣នោះឡើយពោលគឺខ្ញុំនៅជាមួយនឹងក្លឹបដែលមានផែនការលើកបាន Champions Leagueហើយជាក្លឹបដែលខ្ញុំស្រលាញ់ពេញចិត្តទាំងក្រុមគ្រួសាររបស់ខ្លួននិងវិរៈបុរសរបស់ខ្ញុំ Lionel Messi និង Neymar ផងដែលកំពុងមានវត្តមាននៅទីនេះ៕

មតិយោបល់