ព័ត៌មានជាតិ

សកម្ម​ជនប្រយុទ្ធ​​អា​ហ្វ​​ហ្គា​​នី​ស្ថាន​​ ​៦​នាក់​​បាន​ស្លាប់ ​និង​៩​នាក់​ទៀត​​ឃុំ​ខ្លួន​ ​ក្នុង​ប្រតិបត្តិការ ​24H

(​កា​ប៊ុល​)៖ សកម្មជន​ប្រយុទ្ធ ៦​នាក់​ត្រូវបាន​សម្លាប់ និង ៩​នាក​ផ្សេង​ទៀត​ត្រូវបាន​ចាប់ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​យោធា ២៤​ម៉ោង​មួយ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
​យោងតាម​ទីភ្នាក់ងារ​សារព័ត៌​ចិន ស៊ិន​ហូ ចុះផ្សាយ​នៅ​ថ្ងៃទី ២៥​ខែ​ធ្នូ ឆ្នាំ ២០១២ នេះ បានឲ្យដឹងថា ប៉ូលិស ទាហាន និង​កងកម្លាំង​របស់​អង្គការ​ណា​តូ បាន​ចេញ​ប្រតិបត្តិកា​រស​ម្អាត់​ទៅលើ​ក្រុម​បះបោរ​ចំនួន ៦​កន្លែង​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នីស្ថាន ដែល​ក្រោយ​ពី​ប្រតិបត្តិការ ២៤​ម៉ោង​រួម សកម្មជន​ប្រយុទ្ធ​ចំនួន ៦​នាក់​បាន​ត្រូវសម្លាប់ និង​៩​នាក់​ត្រូវបាន​ឃុំឃាំង​។ នេះ​បើ​យោង​តាម​សម្ដី​មន្ដ្រី​របស់​ក្រសួង​មហាផ្ទៃ​របស់​អា​ហ្វ​ហ្គា​នីស្ថាន ថ្លែង​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​នេះ​។​
​នៅក្នុង​សេចក្ដីថ្លែងការណ៍​បានឲ្យ​ដឹង​បន្ថែមទៀតថា ប្រតិបត្តិការ​នេះ បាន​រឹបអូស​យក​នូវ​អាយុ​ជាច្រើន​ព្រមទាំង​មាន​អាភៀន​ចំនួន ៩០០​គីឡូក្រាម​ទៀតផង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ថ្ងៃ​ទី ១​ខែ​ធ្នូ​មកដល់ពេលនេះ មាន​សកម្មជន​ប្រយុទ្ធ​ចំនួន ៨០​នាក់​បាន​ស្លាប់ និង ១៤៣​នាក់​ទៀត​ឃុំខ្លួន​៕

009

មតិយោបល់