ព័ត៌មានជាតិ

លោក Kerry នឹង​ជួប​ប្រជុំ​ជាមួយ​បេសកជន​កំពូល​អ៊ីរ៉ង់ និង រុស្ស៊ី ស្តី​អំពី​បញ្ហា​អ៊ុ​យក្រែន​-​នុយក្លេអែរ​អ៊ីរ៉ង់​

​ក្រសួង​ការបរទេស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋមន្ត្រីការបរទេស អាម៉េរិក លោក John Kerry នឹង​ជួប​ប្រជុំ​ជាមួយ​សមី​ភាគី​អ៊ីរ៉ង់ និង រុស្ស៊ី របស់​លោក​នៅ​ប្រទេស​ស្វីស នា សប្តាហ៍​ក្រោយនេះ ដោយ​ផ្តោត​កិច្ចពិភាក្សា​ទៅលើ​ស្ថាន ការណ៍​នៅ​ក្នុង​ប្រទេស អ៊ុ​យក្រែន ភាគ​ខាងកើត និង​កិច្ចចរចា​នុយក្លេអ៊ែ​រ ជាមួយ​ក្រុងតេអេ​រ៉ង់ ។​

​ស្ត្រី​អ្នកនាំពាក្យ លោកស្រី Jennifer Psaki បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា លោក Kerry ដែល​គ្រោង​នឹង​ទៅ​កាន់​ទីក្រុង​ហ្សឺ​ណែ​វ នា​ថ្ងៃ​ចន្ទ​ក្រោយនេះ​នឹង​ពិភាក្សា​ពី​បញ្ហា​នៅក្នុង​ប្រទេស អ៊ុ​យក្រែន និង បញ្ហា​ក្នុង​តំបន់​ដទៃ​ទៀត ដែល​ជា​ផលប្រយោជន៍​រួម​ជាមួយ​រដ្ឋមន្ត្រី ការបរទេស រុស្ស៊ី​លោក ហ្សឺ​ហ្គេ​ឡាវ​រ៉ូ​វ ។​

​លោកស្រី​បាន​និយាយថា បេសកជន​អាម៉េរិក​កំពូល​រូបនេះ​នឹង​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Montreux មួយ​ផ្សេង​ទៀត​របស់​ប្រទេស​ស្វីស សម្រាប់​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក មហា​ម៉េដ​-​ហ្សា​វ៉ាដ ហ្សារី​ស ធ្វើ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ទូលាយ មួយ ដោយ សហរដ្ឋ​អាម៉េរិក អង់គ្លេស បារាំង រុស្ស៊ី ចិន បូក​និង​ប្រទេស​អាល្លឺម៉ង់ ដែល​គេ​ស្គាល់​ថា ជា ក្រុម​ប្រទេស P5+1 ដើម្បី​ពិ គ្រោះ យោបល់​គ្នា​ឱ្យ​កាន់តែ​ប្រសើរឡើង​នូវ កិច្ចព្រមព្រៀង ស្តី​អំពី​កម្មវិធី​នុយក្លេអ៊ែ​រ ដ៏​ចំ​ម្រូង​ចំ​ម្រាស់​របស់​អ៊ីរ៉ង់ ដោយ​បញ្ចប់​នៅត្រឹម​ខែមិថុនា​ខាងមុខនេះ ៕​
John-Kerry

មតិយោបល់