ព័ត៌មានជាតិ

Update៖ អាណោចអាធ័មណាស់! សាកសពទារកម្នាក់ត្រូវពលរដ្ឋប្រទះឃើញ ដាក់ក្នុងកេសប្លុងចោល

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ មានករណីប្រជាពលរដ្ឋ ភ្ញាក់ផ្អើលទាំងព្រឹក ដោយបានប្រទះឃើញសាកសពទារកម្នាក់ ដាក់រុំក្នុងកេសប្រដាស យកមកប្លុងចោលនៅមុខខ្លោងទ្វារវត្តជម្ពូវ័ន ទីតាំងកើតហេតុនៅភូមិជម្ពូវ័ន១ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលនៅលក់ដូរក្បែរទីកន្លែងនោះ បានឲ្យដឹងថា មិនដឹងថាអ្នកយកកេសក្រដាស មកពីពេលណាមកដែរ ដោយឃើញតាំងពីព្រឹកមក ស្មានតែជាកេសរបស់របរ អ្នកលក់ដូរបន្លែពេលយប់ទុកចោល ព្រោះថានៅមុខវត្តជម្ពូវ័ន យប់ឡើងសុទ្ធតែអ្នកលក់ដូរបន្លែ រហូតដល់ព្រឹកបានរើចេញ ទើបគ្មានអ្នកណារវល់ ដោយឃើញកេសទុកចោលយូរពេក ងឿងឆ្ងល់បានពលរដ្ឋគាត់បើកមើល ស្រាប់តែប្រទះឃើញផ្អើលឆោឡោ រាយការណ៍ប្រាប់អាជ្ញាធរ មានសមត្ថកិច្ច ចុះទៅពិនិត្យភ្លាមៗតែម្តង ។

ក្រោយប្រទះឃើញសពទារក សមត្ថកិច្ចចុះទៅពិនិត្យ ធ្វើកោសល្យវិច័យ និងបន្តស្រាវជ្រាវរកមូលហេតុ ៕

មតិយោបល់